ពិធីប្រគល់ជូនរង្វាន់នៃការប្រឡងសរសេរអំពីកសិកម្ម កសិករ និងជនបទ

          (VOV)_វណ្ណកម្មឆ្នើមចំនួន ១៩ ក្នុងចំណោមវណ្ណកម្មចំនួន ៣០០ ចូលរួមការ​ប្រឡង់សរសេរអំពីកសិកម្ម កសិករ ជនបទឆ្នាំ ២០១២ ត្រូវបានប្រគល់ជូន​រង្វាន់ ក្នុង ពិធីដោយកាសែតប្រជាជន ( Nhan Dan)រៀបចំឡើង នាយប់ថ្ងៃទី ១៤ ​មករា ​នៅទី
ក្រុងហាណូយ។ រង្វាន់ថ្នាក់ A ចំពោះក្រុមអ្នកនិពន្ធ Le Duc Nghia , Minh Tri ដោយ វណ្ណកម្ម ÷ ក្ដាប់ជាប់សមុទ្រដើម្បីធ្វើមាន។​ បណ្ដាបទ​សរសេរចូលរួមការប្រឡងលើក
នេះ  មានប្រភេទជាច្រើន ឆ្លុះបញ្ជាំងយ៉ាងរស់រវើក ពហុបែបអំពីបណ្ដាកត្តាថ្មីៗ  ឆ្នើម  ក្នុងវិស័យផលិតកម្មកសិកម្ម បណ្ដាសមូហភាព​បុគ្គលមានការផ្តើមគំនិតថ្មី  អនុវត្ត
វិទ្យា សាស្ត្រ បច្ចេកវិទ្យា ប្រកប​ដោយ​មានប្រសិទ្ធភាពសេដ្ឋកិច្ច ក្នុងការផលិតកសិ
កម្ម។ បទសរសេរជា​ច្រើន​បានវិភាគ ផ្តើមគំនិតអំពីបណ្ដាដំណោះស្រាយ បទពិ
សោធន៍ ជួយកាត់​បន្ថយភាពក្រីក្រ ដោះស្រាយការលំបាកក្នុងវិស័យកសិកម្ម ជនបទ  រួមចំណែកជាក់​ស្ដែងចូលក្នុងការអភិវឌ្ឍន៍កសិកម្ម លើកស្ទុយជីវភាពរស់នៅអោយ
កសិករ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vu
Van Ninh បានសង្កត់ធ្ងន់ថា÷

          “ ក្នុងឱកាសនេះដែរ ខ្ញុំស្នើកាសែតប្រជាជន បណ្ដាស្ថាប័នសារ​ព័ត៍មាន ​ការ
សែតរួម សហការយ៉ាងជិតស្និទជាមួយគ្រប់ក្រសួង ស្ថាប័ន​មានសមត្ថកិច្ច ​ជំរុញខ្លាំង ការងារឃោសនា ផ្លាស់ប្តូរថ្មីរបៀបសម្ដែង របៀប​សារ​ព័ត៍មាន ​បើកទុលាយ បណ្ដាញ ផ្សព្វផ្សាយ ដើម្បីបណ្ដាគោលជំហរ​ គោល​នយោបាយរបស់បក្ស និងរដ្ឋ និយាយរួម  បណ្ដាគោលជំហរ ​គោលនយោបាយរបស់បក្ស និងរដ្ឋអំពីកសិកម្ម កសិករ ជនបទ
និយាយ​ដោយឡែក បណ្ដារូបសណ្ឋានឆ្នើម បណ្ដាបទពិសោធន៍ថ្លៃថ្នូរ ក្នុងការ​អភិវឌ្ឍន៍ ផលិតកសិកម្ម កសាង​ជនបទថ្មី មកដល់ប្រជាជន​ក្នុងទូទាំង​ប្រទេសទាន់ពេលវេលា៕”

ពិធីប្រគល់ជូនរង្វាន់នៃការប្រឡងសរសេរអំពីកសិកម្ម កសិករ និងជនបទ - ảnh 1
ពិធីប្រគល់ជូនរង្វាន់នៃការប្រឡងសរសេរអំពីកសិកម្ម កសិករ និងជនបទ(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ